
សណ្ឋាគារ អិលប៊ីអិន អេស៊ាន និង ឌឹរីវើស្កាយបារ
សណ្ឋាគារ អិលប៊ីអិន អេស៊ាន និង ឌឹរីវើស្កាយបារ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ២០១៤ និងចាប់ផ្តើមបើកទទួលអតិថិជន នៅក្នុងឆ្នាំ២០១៦។ សណ្ឋាគារអេស៊ាន និង ឌឹរីវើស្កាយបារ គឺជាសណ្ឋាគារលំដាប់ថ្នាក់ផ្កាយបីដំបូងគេបំផុតនៅក្នុងខេត្តកំពង់ចាម មានកម្ពស់ ១១ជាន់ ខាងមុខលម្អដោយសួនច្បារសាធារណៈ។ រចនាបទនៃសណ្ឋាគារទាំងមូលត្រូវបានរចនាតាមរចនាបថខ្មែរទំនើប ក្បាច់សណ្ឋាគារខាងក្រៅ គឺមានលំនាំជាក្បាច់ភ្ញីទេស លម្អទៅដោយឈើដែលត្រូវបានយកមកក្រាលជាការ៉ូបាត។
ពន្លឺភ្លើងដែលរៀបចំឡើងធ្វើអោយមានភាពស្រទន់ និងមិនមានផលប៉ះពាល់ដល់សុខភាពភ្នែក។ ស្ថាបត្យកម្មនៃការរចនាបថសណ្ឋាគារនេះ និងធ្វើអោយភ្ញៀវដែលមកស្នាក់នៅទទួលបានភាពស្រស់ស្រាយ ជាមួយនឹងទិដ្ឋភាពមុំពីរសំខាន់ៗ គឺទិដ្ឋភាពនៃផ្ទៃទន្លេមេគង្គប៉ែកខាងកើត ទិដ្ឋភាពស្ពានគីហ្សូណា និងផ្ទៃនៃដងទន្លេមេគង្គប៉ែកខាងត្បូង។ ភ្ញៀវមកស្នាក់នៅក៏អាចរីករាយជាមួយនឹងការគយគន់ទេសភាពថ្ងៃរះ និងថ្ងៃលិចពីដំបូលនៃសណ្ឋាគារផងដែរ។ សណ្ឋាគារក៏មានបំពាក់ប្រព័ន្ធចម្រោះ និងកែច្នៃប្រើប្រាស់ទឹកឡើងវិញ ដើម្បីចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថានផងដែរ។ សណ្ឋាគារ អិលប៊ីអិន អេស៊ាន មានទីតាំងតាមបណ្តោយផ្លូវជាប់មាត់ទន្លេមេគង្គ នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នាពេលល្ងាច លោកអ្នកអាចរីករាយ និងបរិយាកាសខ្យល់ត្រជាក់បរិសុទ្ធ ភ្លក់នូវរសជាតិស្រាក្រឡុក និងស្តាប់តន្ត្រីពីរោះៗពី ឌឹរីវើស្កាយបារ ដែលមានភាពទំនើបទាន់សម័យ អាចប្រៀបធៀបបានទៅនឹងស្កាយបារនានា ដែលមាននៅតាមបណ្តាសណ្ឋាគារមួយចំនួននៅក្នុងតំបន់ ដូចជាប្រទេស សិង្ហបុរី ជាដើម។
ទំនាក់ទំនង
ទូរស័ព្ទ : | ០៩២ ៦៦៥ ២២៨ / ០៩៧ ៨៨៨៨ ៧២៩ / ០៧១ ៣៣៨៨ ៩៧៤ ០៧០ ២២៩ ៩០៨ / ០១២ ៩៩៩ ៩៤២ / ០៧៦ ៧៧០ ០០៤៤ |
ហ្វេសប៊ុក : | LBN ASIAN HOTEL |
អុីមែល : | gm@lbnasian.com / info@lbngroups.com / sales@demo.lbngroups.com |
គេហទំព័រ : | http://lbnasian.com |
អាសយដ្ឋាន : | វិថីព្រះសីហនុ ភូមិ១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម |