អិលប៊ីអិន គ្រុប គឺជាបណ្តុំនៃអាជីវកម្មឯកជនដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០២ ក្រោមការដឹកនាំរបស់លោកឧកញ៉ា លីម ប៊ុណ្ណា និងលោកជំទាវ ថុង ធីតា។ បច្ចុប្បន្ន អិលប៊ីអិន គ្រុប មានអាជីវកម្មជាច្រើនដូចជា៖
ប្រភេទនៃអាជីវកម្ម
- អចលនទ្រព្យ និង សំណង់
- វិស័យកសិកម្ម និង ឧស្សាហកម្ម
- ការដឹកជញ្ជូន និង នាំចេញនាំចូល
- ស្ថានីយប្រេងឥន្ធនៈ និង មីនីម៉ាត
- ភោជនីយដ្ឋាន និង ហាងកាហ្វេ
- សណ្ឋាគារ និង ស្កាយបារ
- ក្លឹបបាល់ទាត់
- ម៉ាស្សា ស្ប៉ា និង ខេធីវី
- រមណីយដ្ឋាន និង តំបន់អេកូទេសចរណ៍
- សហគ្រាសកែច្នៃផ្លែឈើ
ទស្សនវិស័យ
ពង្រីកការវិនិយោគ ដើម្បីនាំមកនូវការរីកចម្រើនជាយុទ្ធសាស្ត្រដល់បុគ្គលិក ភាគីពាក់ព័ន្ធ ដៃគូ សហគមន៍ និងកសាងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរជាងមុនទាំងអស់គ្នា។ ដោយផ្តោតទៅលើការអភិវឌ្ឍនៅទីជនបទរួមមាន ដំណាំកសិកម្ម កសិ-ឧស្សាហកម្ម សេវាកម្ម បដិសណ្ឋារកិច្ច ចំណីអាហារ ទំនិញ និងទេសចរណ៍កម្សាន្ត ជាមួយនឹងការរក្សាបាននូវគុណភាព គុណតម្លៃ បរិស្ថាន និង វប្បធម៌ជាតិ។
បេសកម្ម
ការសិក្សាវាយតម្លៃផ្នែកទីផ្សារដែលយើងកំពុងធ្វើប្រតិបត្តិការ និងការកំណត់សក្តានុពល ក្នុងការជំរុញការផលិត ការដាំដុះ ការបង្កើនបរិមាណ គុណភាព ប្រសិទ្ធភាព ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងខិតខំពង្រឹងសមត្ថភាពក្នុងការជំរុញការធ្វើពាណិជ្ជកម្មនាំចេញផងដែរ។
មធ្យោបាយទំនាក់ទំនង
លេខទូរស័ព្ទ: | ០៩២ ៩៩៩ ២៨៥ |
សារអេឡិចត្រូនិច: | info@lbngroups.com |
គេហទំព័រ : | www.lbngroups.com |
អាស័យដ្ឋាន : | ផ្ទះលេខ ០៣ , ផ្លូវលេខ ១១៨, សង្កាត់ផ្សារថ្មី ១, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ (កម្ពុជា) |