ភាពរីកចម្រើនរបស់ក្រុមហ៊ុន

មកដល់បច្ចុប្បន្ននេះ អិលប៊ីអិន គ្រុបមានស្ថាប័នដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន១៩ដែលកំពុងប្រតិបត្តិការនៅតាមបណ្ដា ខេត្តក្រុង មួយចំនួនដូចជា ភ្នំពេញ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងកំពង់ធំ ជាដើម។ ជាមួយនឹងភាពរីកចម្រើននេះក្រុមហ៊ុនក៏បានចូលរួមចំណែកក្នុងកិច្ចការសង្គមផងដែរ មានដូចជា ការចូលរួមឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ការចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខមាលភាពនៃមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប  ។ល។