អិលប៊ីអិន អង្ករកម្ពុជា

អិលប៊ីអិន អង្ករកម្ពុជា

អិលប៊ីអិន អង្ករកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ក្នុងគោលបំណងចង់ក្លាយជាក្រុមហ៊ុនផលិត និង នាំចេញអង្ករឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្ម និង ធ្វើអោយប្រសើរឡើងនូវសេដ្ឋកិច្ចរបស់កសិករ។ យើងនឹងធ្វើការនាំចេញទៅកាន់ប្រទេសថៃ វៀតណាម ចិន អាល្លឺម៉ង់ និងបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប អង្ករដែលយើងមានសម្រាប់ផ្គត់ផ្គង់រួមមាន អង្ករផ្កាម្លិះ អង្ករផ្ការំដួល អង្ករសែនក្រអូប និងអង្ករអ៊ីអ៊ែរ។

បច្ចុប្បន្ន យើងបាននឹងកំពុងធ្វើការដាំដុះទៅលើដីស្រែប្រមាណជា ១,៥០០ហិកតា ហើយជាជំហ៊ានដំបូងយើងបាននឹងកំពុងធ្វើការដាំដុះស្រូវលើផ្ទៃដី ២៥០ហិចតា។ លក្ខណ:ពិសេសអង្កររបស់ អិលប៊ីអិន អង្ករកម្ពុជា គឺត្រូវបានឆ្លងកាត់ការផលិតដោយឧបករណ៍ និងម៉ាស៊ីនទំនើបស្វ័យប្រវត្តិ។ ដើម្បីបំពេញតម្រូវការរបស់អតិថិជន អិលប៊ីអិន អង្ករកម្ពុជា បានធ្វើការវេចខ្ចប់ខ្នាតចំនួន ៥ប្រភេទ គឺកញ្ចប់អង្ករទម្ងន់ ៥គីឡូក្រាម (អ៊ុតរឹង) កញ្ចប់អង្ករទម្ងន់ ៥គីឡូក្រាម កញ្ចប់អង្ករទម្ងន់ ១០គីឡូក្រាម កញ្ចប់អង្ករទម្ងន់ ២៥គីឡូក្រាម និង កញ្ចប់អង្ករទម្ងន់ ៥០គីឡូក្រាម។ លក្ខណ:ពិសេសមួយទៀតរបស់អង្ករ អិលប៊ីអិន អង្ករកម្ពុជា គឺមិនមានប្រើសារជាតិគីមីនោះទេ។ សម្រាប់ការរំពឹងទុក ក៏ដូចជាគោលដៅរបស់ក្រុមហ៊ុន គឺចូលរួមជាមួយបណ្ដាដៃគូ និងក្រុមហ៊ុនផ្សេងៗទៀត ដើម្បីសម្រេចអោយបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំចេញអង្ករទៅលក់នៅក្រៅប្រទេសចំនួន ១លានតោន ក្នុងមួយឆ្នាំ ដែលស្ថិតក្នុងលំដាប់ខ្ពស់បំផុតពី ១ ដល់៥ នៃក្រុមហ៊ុនដែលនាំចេញអង្ករទៅក្រៅប្រទេស។

ទំនាក់ទំនង

ក្រុមហ៊ុនបុត្រសម្ព័ន្ធ